គម្រោង$១៥០លានចាប់ផ្តើមឆាប់ៗ
គម្រោងសាងសង់អគារតាមបែបទីក្រុងប៉ារីស តម្លៃ$១៥០លាននៅកោះពេជ្រនឹងត្រូវបានចាប់ផ្ដើមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ គម្រោងសាងសង់អាផាតមិននេះនឹងត្រូវប្រើរយៈពេល៤ឆ្នាំ ដែលសាងសង់លើផ្ទៃដី ៧០ ០០០ម៉ែត្រការ៉េ។ The Élysée គឺជាផែនការប្រកបដោយមហិច្ឆតាចុងក្រោយបំផុតពីក្រុមហ៊ុន អភិវឌ្ឍន៍កោះពេជ្រ OCIC និងជាក្រុមហ៊ុននៅពីក្រោយគម្រោងអគារកម្ពស់៥៥៥ម៉ែត្រ ដែលត្រូវបានផ្ដល់ឲ្យជាផ្លូវការអនុញ្ញាតឲ្យសាងសង់កាលពីខែឧសភាឆ្នាំមុន ប៉ុន្តែមិនទាន់បានចាប់ផ្ដើមសាងសង់នៅឡើយនោះ។ ការអភិវឌ្ឍសំណង់តាមបែបបារាំងនេះនឹងមានទីតាំងនៅភាគខាងកើតកោះពេជ្រទល់មុខសំណង់លំនៅឋាន Elite Town។ …
Eddie Morton
http://postkhmer.com/index.php/business/business/109132-2014-01-13-04-18-53