អាជ្ញាធរ​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ ៤ ​នាក់​ដែល​កាន់​លិខិត​ឆ្លងដែន​មិន​ស្របច្បាប់

ពលករ​ខ្មែរ​ ៤ ​នាក់​ ដែល​អាជ្ញាធរ​ថៃ​តាម​ព្រំដែន​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​មេសា​កន្លង​មកពី​បទ​ «ស្នាក់នៅ​ប្រទេស​ថៃ ​ដោយ​កាន់​លិខិត​ឆ្លងដែន​មិន​ស្រប​ច្បាប់» ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ បន្ទាប់ពី​តុលាការ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​បើក​សវនាការ និង​បញ្ចប់​ការសួរ​ដេញដោល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​ដោយ​រក​ពុំ​ឃើញ​មាន​មូលហេតុ​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ។ ​នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់ លោក អ៊ុំ រាត្រី អភិបាលរង​​ខេត្ត​បន្ទាយមានជ័យ។ …

ឃុត សុភចរិយា
http://bit.ly/1yVcuhc