សហគមន៍ពាណិជ្ជកម្មនៅមិនទាន់យល់ពីមហិច្ឆតា AEC
សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងកាត់បន្ថយការិយាធិបតេយ្យ និងអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មកាន់តែសេរីរវាងប្រទេសជាសមាជិកទាំង ១០ របស់ប្លុកនេះ។ … ទោះបីយ៉ាងនេះក្តី របាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា ក្រុមហ៊ុនជាច្រើននៅក្នុងតំបន់នេះមិនបានដឹងពីភាពឋិតថេររបស់ AEC នេះទេ។ ធនាគារនេះនិយាយថា ការកំណត់ពេលនៅឆ្នាំ ២០១៥ មិនប្រាកដទេ ហើយថាគេត្រូវការរយៈពេល ១០ ឆ្នាំទៀតដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ។ … មេដឹកនាំប្រទេសជាច្រើនបានជំរុញឲ្យមានការធ្វើឲ្យបានល្អតាមការសន្យារបស់ពួកគេ ដោយសារតែទាក់ទងនឹងលទ្ធផលបានពីការអង្កេតដែលត្រូវប្រមូលបានពីក្រុមហ៊ុន ៣៨១ នៅតំបន់អាស៊ានក្នុងនោះមានរោងចក្រចំនួន ១៣ និងសេវាកម្មពាណិជ្ជកម្ម ៤០ នៅកម្ពុជា។ … របាយការណ៍សង្ខេបដំបូងកាលពីឆ្នាំ ២០០៣ គឺ AEC បានកំណត់ពេលវេលាឆ្នាំ ២០២០ ប៉ុន្តែកាលពីឆ្នាំ ២០០៧ ដែលត្រូវបានកែប្រែមកឆ្នាំ ២០១៥ វិញ។ នៅក្នុងពិភពលោកដ៏ល្អឥតខ្ចោះកិច្ចព្រមព្រៀងនេះនឹងប្រែក្លាយអាស៊ានទៅជាឋានសួគ៌ពាណិជ្ជកម្មមួយ ដែលទំនិញសេវាកម្មការវិនិយោគ កម្មករជំនាញ និងលំហូរចូលទុនវិនិយោគយ៉ាងរលូនឆ្លងកាត់តាមព្រំដែន។ … ប៉ុន្តែប័ណ្ណពិន្ទុនេះ បានបង្ហាញថា កម្ពុជា វៀតណាម ឡាវ និង មីយ៉ាន់ម៉ា កំពុងនៅពីក្រោយក្នុងការកាត់បន្ថយខ្សែបន្ទាត់ពន្ធទូទាំងតំបន់ នេះជាមួយនឹងអត្រាការរីកចម្រើនរួមដែលមានចំនួន ៦៧ ភាគរយ ធៀបនឹង ៩៩ ភាគរយសម្រាប់ប្រទេសជាសមាជិកដែលនៅសល់ចំនួន ៦ ទៀត។ …
Eddie Morton
http://postkhmer.com/index.php/business/business/108292--aec