សហគមន៍​ពាណិជ្ជកម្ម​នៅ​មិន​ទាន់​យល់​ពី​មហិច្ឆតា AEC

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នឹង​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​កាន់​តែ​សេរី​រវាង​ប្រទេស​ជា​សមាជិក​ទាំង ១០ របស់​ប្លុក​នេះ។ … ទោះ​បី​យ៉ាង​នេះ​ក្តី របាយ​ការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ​មិន​បាន​ដឹង​ពី​ភាព​ឋិតថេរ​របស់ AEC នេះ​ទេ។ ធនាគារ​នេះ​និយាយ​ថា ការ​កំណត់​ពេល​នៅ​ឆ្នាំ ២០១៥ មិន​ប្រាកដ​ទេ ហើយ​ថា​គេ​ត្រូវ​ការ​រយៈ​ពេល ១០ ឆ្នាំ​ទៀត​ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​បាន​ពេញ​លេញ។ … មេ​ដឹក​នាំ​ប្រទេស​ជាច្រើន​បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​បាន​ល្អ​តាម​ការ​សន្យា​របស់​ពួក​គេ ដោយ​សារ​តែ​ទាក់ទង​នឹង​លទ្ធផល​បាន​ពី​ការ​អង្កេត​ដែល​ត្រូវ​ប្រមូល​បាន​ពី​ក្រុមហ៊ុន ៣៨១ នៅ​តំបន់​អាស៊ាន​ក្នុង​នោះ​មាន​រោងចក្រ​ចំនួន ១៣ និង​សេវាកម្ម​ពាណិជ្ជកម្ម ៤០ នៅ​កម្ពុជា។ … របាយ​ការណ៍​សង្ខេប​ដំបូង​កាល​ពី​ឆ្នាំ ២០០៣ គឺ AEC បាន​កំណត់​ពេល​វេលា​ឆ្នាំ ២០២០ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០០៧ ដែល​ត្រូវ​បាន​កែប្រែ​មក​ឆ្នាំ ២០១៥ វិញ។ នៅ​ក្នុង​ពិភពលោក​ដ៏​ល្អ​ឥត​ខ្ចោះ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ប្រែ​ក្លាយ​អាស៊ាន​ទៅ​ជា​ឋានសួគ៌​ពាណិជ្ជកម្ម​មួយ ដែល​ទំនិញ​សេវាកម្ម​ការ​វិនិយោគ កម្មករ​ជំនាញ និង​លំហូរ​ចូល​ទុន​វិនិយោគ​យ៉ាង​រលូន​ឆ្លង​កាត់​តាម​ព្រំដែន។ … ប៉ុន្តែ​ប័ណ្ណ​ពិន្ទុ​នេះ បាន​បង្ហាញ​ថា កម្ពុជា វៀតណាម ឡាវ និង មីយ៉ាន់ម៉ា កំពុង​នៅ​ពី​ក្រោយ​ក្នុង​ការ​កាត់​បន្ថយ​ខ្សែ​បន្ទាត់​ពន្ធ​ទូទាំង​តំបន់ នេះ​ជាមួយ​នឹង​អត្រា​ការ​រីក​ចម្រើន​រួម​ដែល​មាន​ចំនួន ៦៧ ភាគរយ ធៀប​នឹង ៩៩ ភាគរយ​សម្រាប់​ប្រទេស​ជា​សមាជិក​ដែល​នៅ​សល់​ចំនួន ៦ ទៀត។ …

Eddie Morton
http://postkhmer.com/index.php/business/business/108292--aec