បុរសនៅខេត្តឧត្តរមានជ័យម្នាក់ជាន់មីនផ្ទុះរងរបួស នៅពេលឆ្លងដែនទៅកាប់ឈើប្រណីតខុសច្បាប់
ក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់កាលពីថ្ងៃសៅរ៍ ដោយសារគាត់ជាន់មីនប្រឆាំងមនុស្ស ខណៈដែលគាត់ព្យាយាមឆ្លងព្រំដែនកម្ពុជា-ថៃទៅកាប់ឈើប្រណីតខុសច្បាប់។ យោងតាមលោកមេឃុំ ផាង សំអាត បានឲ្យដឹងថា លោក មាស ហ៊ុច អាយុ៣៨ឆ្នាំកំពុងឆ្លងដែនពីឃុំអូរស្មាច់ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យជាមួយបុរសពីរនាក់ទៀតស្រាប់តែនៅពេលនោះគាត់បានជាន់មីនផ្ទុះតែម្ដង។ …
សាំង សុឥន្ទរិទ្ធ
http://www.cambodiadaily.com/news/man-injured-by-landmine-while-illegally-logging-55854/