លោក​ ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត រវាង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ទាំងនោះ​។​ ​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី ​៤ ខែកញ្ញា នៅមុន​ការចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ​៥-៧ ខែកញ្ញា មាន​ជំនួប​ទ្វេភាគី ជាមួយ​លោក ​ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នៅ​វិមាន Istana Merdeka ក្នុង​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។​ …

រី សុចាន់
https://www.postkhmer.com/national/2023-09-06-0857-254241.html