ទិវា​បរិស្ថាន​ត្រូវ​ប៉ូលិស​មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន

ក្រុម​អ្នក​ការពារ​បរិស្ថាន​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ដង្ហែញត្តិ​ដាក់​តាម​ក្រសួង ​និង​ស្ថានទូតដើម្បី​ជំរុញ​ឲ្យ​ពង្រឹង​ការ​ទប់​ការ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ពង្រឹង​ការ​ថែ​រក្សា​បរិស្ថាន​ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក។​ ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ទាំង​នោះ​ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវពណ៌​បៃតងដែល​សរសេរ​ឃ្លា​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​នោះ​ មាន​គ្នា​សរុប​ប្រមាណ​៤០០​នាក់​ ក្នុង​នោះ​មាន​ព្រះសង្ឃ​ ប្រជា​សហគមន៍​ព្រៃឈើមក​ពី​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ យុវជន​ពី​សាកល​វិទ្យល័យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើផង​ដែរ។​ …

ស៊ុយ ហ៊ាមខេមរា
http://khmer.voanews.com/content/cambodia-environment-day-march-halted-by-police/1930758.html