អាជ្ញាធរ​សន្យា​ជាមួយ​ពលរដ្ឋ​មក​ពី​ក្រចេះ​នឹង​ផ្តល់​ដំណឹង ៥ ថ្ងៃ​ក្រោយ

ប្រជា​ពលរដ្ឋ​ប្រមាណ​ជា ២០០ នាក់​តំណាង​ឲ្យ​ពលរដ្ឋ ៤០៥ គ្រួសារ​មក​ពី ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ផ្ទះ​សម្បែង ពី​សំណាក់​អាជ្ញាធរ​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន វៀតណាម ប៊ិនភឿក ពីរ ធ្វើ​ការ​វិនិយោគ ដែល​បាន​មក​ស្នាក់នៅ​ក្នុង វត្ត​សាមគ្គីរង្ស៊ី អស់​រយៈ​ពេល​ជិត ១​ខែ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បាន​ផ្អាក​ការ​ដើរ​ដង្ហែ​យក​ញត្តិ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់ ពី​មន្ត្រី​ខណ្ឌ​ចេញ​មុខ​ទទួល​យក​ញត្តិ​នៅ​តាម​ផ្លូវ។ កម្លាំង​សន្តិសុខ​ខណ្ឌ​និង​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ដំបង​ជ័រ​បាន​ធ្វើ​ការ​រារាំង​ប្រជា​ពលរដ្ឋ​ជាង ២០០ នាក់​មិន​ឲ្យ​ដើរ​ដង្ហែ​ញត្តិ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ពួក​គាត់​បាន​ដើរ​ចេញ​ពី​បរិវេណ​វត្ត​ប្រមាណ​ជា ២០ ម៉ែត្រ។ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/114876-2014-05-27-03-29-05