តុលា​កា​រផ្ត​ន្ទា​ទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនា​គារ​ពាក់ព័ន្ធ​ករណីរំលោភ​សេចក្តីទុក​ចិត្ត

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្ត្រី​ពាណិជ្ជករ​ម្នាក់​ ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​យក​ភាស៊ី​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ ពីបទ​រំលោភ​សេចក្ដី​ទុក​ចិត្ត​ទាក់​ទង​នឹង​កិច្ច​សន្យា​ម៉ៅការ​បន្ត​ ដែល​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០០៨​ អនុញ្ញាត​ឲ្យ​ដៃគូ​រក​ស៊ី​មួយ​យក​លុយ​​ថ្លៃ​ចូល​បន្ទប់​ទឹក​នៅ​ផ្សារ​ធំថ្មី​​ ក្នុង​រាជធានី​ភ្នំពេញ​។ ពាណិជ្ជករ​ឈ្មោះ ហម មុនី អះអាង​ថា អ្នកស្រី​ រ័ត្ន សុភាព អាយុ​៥២​ឆ្នាំ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ រ័ត្ន សែន​ សុភាព គ្រប់គ្រង​ការ​យក​ភាស៊ី​នៅ​ផ្សារ​ធំថ្មី​ ផ្សារ​កណ្ដាល និង​ផ្សារ​ព្រែក​ព្នៅក្នុង​រាជ​ធានីភ្នំពេញ បាន​បោក​ប្រាស់​លោក​យក​ប្រាក់​អស់​១៤០.០០០​ដុល្លារ​។ …

បែន​ សុខហ៊ាន និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/18128/