លោក គិត ម៉េង៖ FTA ជាមួយចិន ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាល្អគ្រប់វិស័យ
ប្រធានសភាពាណិជ្ជកម្មកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេស កម្ពុជា នឹងមានភាពល្អប្រសើរលើគ្រប់វិស័យនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) សម្រេចបានជាផ្លូវការដោយអះអាងថា ចំនួនរោងចក្រថ្មីនឹងកើនឡើងជាបន្តបន្ទាប់។ ក្នុងឱកាសចូលរួម «វេទិកាស្តីពីគយកម្ពុជាលើកទី ១» ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃអង្គារលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ខណៈបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងនិយាយពីក្តីបារម្ភចំពោះការបាត់បង់ភាពអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនោះអ្វីៗនឹងមានភាពល្អប្រសើរឡើងវិញនៅពេលដែលកម្ពុជាអាចឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ …
ហ៊ឹន ពិសី
https://bit.ly/2P0W1DN