ប្រាក់បញ្ញើ MFI មានចំនួន $៨៩៧ លាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំ ៧ (MFI) បានទទួលប្រាក់បញ្ញើសន្សំពីអតិថិជនសរុប ៨៩៧ លានដុល្លារកាលពីដំណាច់ ឆ្នាំ២០១៤ កើនឡើងទ្វេដងធៀបនឹងចំនួនប្រាក់បញ្ញើសន្សំកាលពីចុង ឆ្នាំ២០១៣ ដែលមាន ៤៤៥ លានដុល្លារ។ នេះបើតាមទិន្នន័យចុងក្រោយពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ … គិតមកទល់ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧ បានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ-សន្សំពីធនាគារជាតិ។ ក្នុងចំណោមគ្រឹះស្ថានដែលទទួលប្រាក់បញ្ញើសរុបគ្រឹះស្ថានប្រាសាក់ មានប្រាក់បញ្ញើសន្សំច្រើនជាងគេគឺ ៣០៥ លានដុល្លារ បន្ទាប់មកគឺគ្រឹះស្ថានហត្ថាកសិករ ១៧៣ លានដុល្លារ ស្ថាបនា ១៦៦ លានដុល្លារ អម្រឹត ១៥៣ លានដុល្លារ អេអឹមខេ ៣៩ លានដុល្លារ ក្រេឌីត ៣៥ លានដុល្លារ និង វីសិនហ្វាន់ ជិត ១៥ លានដុល្លារ។ …
ហ៊ គឹមសាយ
http://bit.ly/1z92UVz