MFI ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​ប្រាក់

ប្រាក់​ចំណេញ​ខ្ពស់​លើ​ការ​វិនិយោគ និង​អត្រា​ការ​ប្រាក់​មាន​ស្ថានភាព​ល្អ កំពុង ធ្វើ​ឲ្យ​វិស័យ​មីក្រូ​ហរិញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បន្ត​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​តាម Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​មាន​មូលដ្ឋាន​នៅ​កម្ពុជា។ ជាមួយ​នឹង​ប្រាក់​ចំណេញ​ពី​មូលធន​វិនិយោគ​ជា​មធ្យម ២២ ភាគរយ និង​ប្រាក់​កម្ចី​កើន​ឡើង ៤៨ ភាគរយ​នៅ MFI ទាំង ២៧ កាល​ពី ឆ្នាំ​២០១៣ របាយ​ការណ៍​ចុង​ក្រោយ​របស់ Mekong Strategic Partners បញ្ជាក់​ថា ឧស្សាហកម្ម​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ជា​ឧស្សាហកម្ម​មួយ​ដែល​មាន​ដំណើរ​ការ​ល្អ​បំផុត​របស់​ពិភពលោក។ របាយ​ការណ៍​នេះ​បាន​កត់ត្រា​លើ​ការ​គ្រប់​គ្រង​បាន​ល្អ ដំណោះ​ស្រាយ «គាំទ្រ​ទីផ្សារ» ចេញ​ពី​និយតករ និង​ការ​ដាក់​បញ្ចូល​កម្លាំង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​វិស័យ​ឯកជន ជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ការ​កើន​ឡើង​របស់​ទីផ្សារ​នេះ។ …

Daniel de Carteret
http://bit.ly/16JsHIC