រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកសរសើរឧស្សាហកម្មស្ករស ដែលកំពុងមានរឿងចម្រូងចម្រាស
កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរឧស្សាហកម្មស្ករសដែលកំពុងមានរឿងចម្រូងចម្រាសជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា និងការងារដែលឧស្សាហកម្មនេះបានបង្កើតឡើង ដោយលើកឡើងថា ក្រុមហ៊ុនដែលមានប្រតិបត្តិការនៅក្នុងវិស័យនេះ ចាំបាច់ត្រូវតែទទួលបានការការពារពីការរិះគន់យ៉ាងច្រើន។ អង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការមួយក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ ដើម្បីឲ្យគេចាប់អារម្មណ៍លើការរំលោភបំពានដែលកើតមាននៅក្នុងឧស្សាហកម្មស្ករសនេះ ជាពិសេសចម្ការអំពៅរបស់ក្រុមហ៊ុនស្ករសភ្នំពេញដែលគ្រប់គ្រងដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ការទន្ទ្រានយកដីធ្លី ពលកម្មកុមារ ការបំផ្លាញធនធានធម្មជាតិនិងការធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់កសិករ ក៏ស្ថិតក្នុងចំណោមបញ្ហាដែលគេបានប្ដឹងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះ។ …
ឃួន ណារិម និង ល័ររិន គ្រុធឺរ
http://www.cambodiadailykhmer.com/news/17577/