រដ្ឋមន្ត្រីបរិស្ថានជួបពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាលជុំវិញវិវាទដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុន UDG
កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបជាមួយតំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាអំពីវិវាទដែលកំពុងបន្តកើតមានរវាងក្រុមហ៊ុនចិន Union Development Group (UDG) ដ៏មានឥទ្ធិពល និងអ្នកភូមិខេត្តកោះកុងដែលនិយាយថា ពួកគាត់ត្រូវបានបណ្តេញចេញពីដីធ្លី ហើយជម្រករបស់ពួកគាត់ត្រូវគេដុតបំផ្លាញ។ កាលពីខែកុម្ភៈ លោក សាយ សំអាល់ បានចុះទៅក្រុមហ៊ុន UDG ដែលកាលពីឆ្នាំ២០០៨ទទួលបានដីសម្បទានទំហំ៤៥.០០០ហិកតាដើម្បីសាងសង់សណ្ឋាគារ អាកាសយានដ្ឋាន និងទីលានវាយកូនហ្គុលហ្វ៍នៅខាងក្នុងព្រំប្រទល់ឧទ្យានជាតិបទុមសាគរ ប៉ុន្តែ អ្នកភូមិនៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរដែលរងផលប៉ះពាល់និយាយថា ពួកគាត់ខកចិត្តនៅពេលលោក សាយ សំអាល់ មិនបានជួបជាមួយពួកគាត់ដើម្បីស្តាប់ពីទុក្ខលំបាករបស់ខ្លួន។ …