រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ យើងយកពន្ធតែស្ថានីយណាជួលម៉ោងផ្សាយ និងប្រើប្រាស់ប្រេកង់នៅក្នុងស្រុកតែប៉ុណ្ណោះ
បន្ទាប់ពីបានទទួលលិខិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី សំណើសុំចាត់វិធានការចំពោះការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសកម្មភាពយកព័ត៌មាន និងការជួលម៉ោងផ្សាយបន្ដ នៅតាមស្ថានីយវិទ្យុផ្សេងៗ ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនមានការចុះបញ្ជីពន្ធដារតាមច្បាប់ស្ដីពីសារពើពន្ធនោះ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានពន្យល់ថា ការយកពន្ធវិទ្យុ គឹសម្រាប់ស្ថានីយណាដែលជួលម៉ោងផ្សាយ និងការប្រើប្រាស់ប្រេកង់នៅក្នុងស្រុកតែប៉ុណ្ណោះ។ ចំណែកស្ថានីយវិទ្យុដែលមានការិយាល័យនៅកម្ពុជា ត្រូវសុំច្បាប់មកក្រសួងព័ត៌មាន ហើយបើមិនសុំច្បាប់ក្រសួងទេគឺខុស ច្បាប់ហើយ។ …
អ៊ុន រិទ្ធី
http://www.akp.gov.kh/kh/?p=193541