រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ធានា​​​អះអាង​​​​​​ជា​​​ថ្មី​​​ចំពោះ​​​​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​ដែល​​​ព្រួយ​​​បារម្ភ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​​​ថ្មី​​​

លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​ព្យាយាម​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​កំពុង​​​តែ​​​ត្អូញ​​​ត្អែរ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ដែល​​​ចែង​​​ថា ម៉ូតូ​​​មួយ​​​គ្រឿង​​​អាច​​​ជិះ​​​បាន​​​តែ​​​មនុស្ស​​​ពេញ​​​វ័យ​​​ពីរ​​​នាក់ និង​​​កូនក្មេង​​​ម្នាក់​​​​​​ប៉ុណ្ណោះ​​​។ លោក​​​ ស ខេង បាន​​​លើក​​​ឡើង​​​ថា អ្នក​​​រត់​​ម៉ូតូ​​​ឌុប​​​មួយ​​​ចំនួន​​​ និង​​​អ្នក​​​រក​​​ស៊ី​​​ផ្សេង​​​ៗ​​​ទៀ​​​ត​​​បាន​​​​​​ប្តឹង​​​មក​​​ក្រសួង​​​របស់​​​លោក​​​ថា ច្បាប់ថ្មី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សភា​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គេ​​​ធ្លាក់​​​ចុះ​​​។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/21144/