​ក្រសួង​បាន​ចុះបញ្ជី​ដី​ប្រមាណ​ ៥​ លាន​ក្បាលដី​

​ក្រសួង​គ្រប់គ្រង​ដែនដី​បាន​និយាយ​ថា​ ក្រសួង​បាន​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​ ៥​ លាន​ក្បាលដី​ នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​ ៧​លាន​។​ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​ ក្រសួង​បាន​និយាយ​ថា​ ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ធានា​សន្តិសុខ​ស្បៀង​ និង​សុខដុមរមនា​សង្គម​ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍ​ស្តង់ដារ​ច្បាប់​សម​ស្រប​ និង​បង្កើត​ផែនការ​សកម្មភាព​ ដើម្បី​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​។​ …

ឃួន ណារីម
https://www.khmertimeskh.com/50600948/ministry-accounts-for-five-million-registered-plots-of-land/