ក្រសួងបរិស្ថាន​សម្រេច​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​របស់​ខ្លួន​ម្តងទៀត​ទៅ​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ ​ណា​ហ្គា​វើ​ល​

កាលពី​ម្សិលមិញ​ ​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួងបរិស្ថាន​នឹង​ផ្លាស់​ប្ដូរ​ការិយាល័យ​របស់​ខ្លួន​ទៅ​កាន់​ដី​មួយ​កន្លែង​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ក្នុង​ខណ្ឌចំការមន​  ​រាជធានី​ភ្នំពេញ​ ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្មី​បាន​លើក​ឡើង​ថា​ ​ទីស្នាក់ការ​ថ្មី​របស់​ខ្លួន​ដែល​គ្រោង​នឹង​សាងសង់​នៅ​ខណ្ឌមានជ័យ​ ​ស្ថិត​នៅ​ឆ្ងាយ​ពី​កណ្តាល​រាជធានី​ពេក​។​ ​ក្រសួងបរិស្ថាន​សព្វថ្ងៃ​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​ត្រូវ​បាន​គេ​គ្រោង​ផ្លាស់​ទៅ​ដី​មួយ​កន្លែង​ទំហំ​៩.០០០ ​ម៉ែត្រការ៉េ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ខណ្ឌមានជ័យ​ បន្ទាប់​ពី​ក្រសួង​នេះ​បាន​ដោះ​ដូរ​ដី​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​គេ​មិន​ស្គាល់ឈ្មោះ​។​ ​ឥឡូវ​ ​ក្រសួង​នេះ​បាន​សម្រេច​ផ្លាស់​ប្តូរ​មក​កាន់​ដី​មួយ​កន្លែង​ទំហំ​៥.០០០​ម៉ែត្រក្រឡា​ចម្ងាយ​ទីតាំង​ចាស់​ប្រហែល​១,៥​គីឡូម៉ែត្រ​ ​នេះ​បើ​យោង​តាម​លោក​ ​សៅ​ ​សុភាព​ ​នាយក​ខុទ្ទកាល័យ​របស់​លោក​ ​សាយ​ ​សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ទើប​តែងតាំង​ថ្មី​។​ … ​លោក​ ​សុភាព​ ​បាន​មាន​ប្រសាសន៍​ថា​ “​ក្រសួងបរិស្ថាន​នឹង​ចាប់ផ្តើម​សាងសង់​ទីតាំង​របស់​ខ្លួន​នៅ​ខែ​ក្រោយ​តាម​បណ្តោយ​ទន្លេបាសាក់​ក្បែរ​កោះ​ពេជ្រ​”​។​ លោក​ ​សុភាព​ ​បាន​លើក​ឡើង​ថា​ ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ពីព្រោះ​លោក​ ​សំ​អាល់​ ​គិត​ថា​ ​ការិយាល័យ​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​វា​ឆ្ងាយ​ពេក​សម្រាប់​មន្ត្រី​របស់​ក្រសួងបរិស្ថាន​។​ ​លោ​ ​សុភាព​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួង​បាន​ប្រគល់​អគារ​ដែល​មិន​ទាន់​សាងសង់​ចប់​រួចរាល់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ឲ្យ​ទៅ​ក្រុមហ៊ុន​ Ratana Cooperation and Constuction ​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​កិច្ចសន្យា​ទទួល​សាងសង់​អគារ​របស់​ក្រសួងបរិស្ថាន​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​បាន​ប្រគល់​អគារ​ដំបូង​ [​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១] ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Ratana Cooperation and Constuction ”​។​ …

ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/11091/