ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំណត់​តម្លៃសំបុត្រ​​ចូល​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង​

បើទោះជា​ជនបរទេស​​បាន​បង់​ថ្លៃ​​​ចូល​ទស្សនា​​សារមន្ទីរ​​ទួល​ស្លែង​ក្នុងរាជធានីភ្នំពេញ​ជា​យូរ​មកហើយ​ក៏ដោយ ក៏ក្រសួង​​វប្បធម៌​និង​វិចិត្រសិល្បៈ​​បាន​ប្រកាស​​ថា ថ្លៃ​​​ចូល​ទស្សនា​​​ពន្ធ​នាគារ​​ខ្មែរក្រហម​​ដ៏​ឃោរឃៅ​​ដោយ​មិន​​​គិតថ្លៃ​​​ ត្រូវ​​​បាន​បញ្ចប់ហើយ​​​ ហើយពេល​នេះ​​នឹង​ត្រូវបង់​​៣ដុល្លារ។ យោងតាមប្រកាសមួយ​ចុះ​​ថ្ងៃ​ទី​១០ ខែ​មិថុនា និង​ចុះ​ហត្ថលេខា​ដោយ​លោកស្រី ភឿង សកណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ​​​បាន​ឲ្យដឹងថា “ជនបរទេស​ចាប់ពីអាយុ​១៨​ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទិញ​សំបុត្រ​ចូល​​ទស្សនា​មាន​តម្លៃ​៣ដុល្លារ​​សម្រាប់​មនុស្សម្នាក់​” ចាប់​ពីថ្ងៃ​ទី១​ខែ​សីហា​តទៅ។ ប្រកាសនេះ​មាន​ខ្លឹមសារថា ​អ្នក​ស្រាវ​ជ្រាវ​ សិស្សនិស្សិត​និង​គណៈប្រតិភូ​បរទេស​​រួមទាំង​​​ជនជាតិ​ខ្មែរ​ផងដែរ​​​នឹង​​ត្រូ​វ​លើកលែង​។​ …  

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16539/