រដ្ឋាភិបាល និងEU អំពាវនាវឲ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងជៀសវាងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាល ខណៈដែលប្លាស្ទិកផលិតពីសារធាតុគីមីដែលមិនងាយរលាយ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលបញ្ចប់យុទ្ធនាការសប្តាហ៍បៃតងរបស់សហគមន៍អឺរ៉ុប ជាមួយនឹងការសម្អាតទីសាធារណៈនៅតាមបណ្តោយទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍នេសាទជិតសណ្ឋាគារសុខា កាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍និងអេកូយុវទូត(young eco ambassador)ប្រមាណ ២០០នាក់។ …
ប៉ិច សុធារី
https://bit.ly/31ReoPL