រោងចក្រ​ថាមពល​ធ្យូងថ្ម​ដាក់​ឲ្យ​ដំណើរការ​

​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ដំបូង​នៅ​ កម្ពុជា​ ដែល​មាន​អានុភាព​ផលិត​ថាមពល​ ១០០​ មេ​ហ្គា​វ៉ា​ត់​ ត្រូវ​បាន​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​។​ ​វា​ជា​ប្រភព​ថាមពល​សំខាន់​មួយ​អាច​ដោះស្រាយ​បញ្ហា​កង្វះ​អគ្គិសនី​នៅ​ ភ្នំពេញ​ នា​ពេល​បច្ចុប្បន្ន​។​ ​រោងចក្រ​នេះ​មា​នទី​តាំងនៅ​ភូមិ​ ២​ ឃុំ​ កំ​ពេញ​ ស្រុក​ ស្ទឹង​ហាវ​ ខេត្ត​ ព្រះ​សីហ​នុ​ ត្រូវ​បាន​វិនិយោគ​អស់​ទឹកប្រាក់​ ១៩៥​ លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន​ ម៉ា​ឡេ​ស៊ី​ Leader​ Universal​ Ltd​ (LU)​ ហើយ​ដំណើរការ​នៅ​ កម្ពុជា​ ដោយ​ប្រើ​ឈ្មោះ​ Cambodia​ Energy​ Ltd​។​ LU​ ទទួល​បាន​គម្រោង​សម្បទាន​វិនិយោគ​រយៈពេល​ ៣៣​ឆ្នាំ​ ក្នុង​ទម្រង់​សាងសង់​ដំណើរការ​ និង​ផ្ទេរ​ (BOT)​ ដោយ​ក្នុង​នោះ​ការ​សាងសង់​ចំណាយពេល​បី​ឆ្នាំ​ និង​ការ​ដំណើរការ​រយៈពេល​ ៣០​ឆ្នាំ​។​ ក្រុមហ៊ុន​ក៏​វិនិយោគ​លើ​គម្រោង​ត​ភ្ជាប់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ភ្នំពេញ​-​កំពង់ចាម​ ក្នុង​គម្រោង​សម្បទាន​រយៈពេល​ ២៨​ឆ្នាំ​ ផង​ដែរ​។​ ​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ស្ថានីយ​អគ្គិសនី​ដុត​ធ្យូងថ្ម​ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​នេះ​ កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ តម្រូវការ​អគ្គិសនី​នៅ​ ភ្នំពេញ​ ពេល​នេះ​មាន​ប្រមាណ​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ គឺ​កើនឡើង​ជាង​ ១០​ ដង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ ដែល​មាន​តែ​ ៣០​ មេ​ហ្គា​វ៉ា​ត់​។​ ​លោក​បន្ត​ថា​ កង្វះខាត​ការ​ផ្គត់ផ្គង់​អគ្គិសនី​កាលពី​ឆ្នាំ​មុន​គឺជា​បញ្ហា​ធំ​ពិសេស​នា​រដូវប្រាំង​ឆ្នាំ​មុន​ខណៈ​ទីក្រុង​ ភ្នំពេញ​ នា​ពេល​នោះ​កង្វះ​អគ្គិសនី​ប្រមាណ​ជា​ ៤០​ មេ​ហ្គា​វ៉ា​ត់​ក្នុង​រដូវប្រាំង​។​​ …

ហ៊ គីមសាយ និង Eddie Morton
http://www.postkhmer.com/business/business/111164-2014-02-26-04-21-19