ការលក់រថយន្តទំនើបកើនឡើងតិចតួច
ការលក់រថយន្តទំនើបនៅកម្ពុជាមានការកើនឡើងបន្តិចបន្តួចក្នុង ឆ្នាំ ២០១៣ ជាឆ្នាំដែលមានការរៀបចំការបោះឆ្នោត ខណៈអ្នករកស៊ីក្នុងឧស្សាហកម្មនេះរំពឹងថា នឹងមានការកើនបន្តទៀតនៅឆ្នាំនេះ។ ក្រុមហ៊ុនលក់រថយន្តម៉ាក ល្បីៗមានដូចជា តូយ៉ូតា Ford, BMW និង Mercedes Benz មានមតិអំពីសន្ទុះនៃការលក់រថយន្តផ្សេងៗគ្នា។ ការលក់របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុនចែកចាយរថយន្តម៉ាក តូយ៉ូតា ដ៏ពេញនិយមបំផុតនៅលើទីផ្សារកម្ពុជា បានកើនដល់ជាង ១ ០០០ គ្រឿងក្នុង ២០១៣ ជាកំណើនតិចតួចពីការលក់ក្នុង ២០១២។ នេះបើតាមការអះអាងរបស់លោក គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ …
ចាន់ មួយហេង
http://postkhmer.com/index.php/business/business/108991-2014-01-09-04-25-34