ម្ចាស់ស៊ីមទូរស័ព្ទចល័តឡើងដល់២០លាននាក់ ខណៈអ្នកប្រើប្រាស់អ៊ីនធើណិតឡើង៤២ភាគរយ
យោងតាមរបាយការណ៍មួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តនៅប្រទេសកម្ពុជា បានកើនឡើងដល់២០លាននាក់កាលពីឆ្នាំមុន ដែលនេះជាចំនួនកើនឡើងលើសពីចំនួនប្រជាជនសរុបប្រហែលប្រាំលាននាក់ ខណៈដែលចំនួនអ្នកប្រើប្រាស់អីុនធើណិតក៏កើនឡើងផងដែរ។ របាយការណ៍នេះមិនមានសេចក្តីបញ្ជាក់ថា តើប្រជាជនខ្មែរប៉ុន្មាននាក់មានស៊ីមកាតច្រើនជាងមួយទេ។ របាយការណ៍ដែលត្រូវបានបង្ហាញកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំមួយនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តបានកើនឡើងពី១៩,១លាននាក់ដល់២០,២លាននាក់ក្នុងរយៈពេលមួយឆ្នាំ។
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/12511/