ដំណាក់កាល​ទីបី​នៃ​ការ​លក់​ភាគហ៊ុន GTI ល្អ​ប្រសើរ

ការ​ពិនិត្យ​មើល​ពី​ដំណើរការ​របស់​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បង្ហាញ​ថា ដំណាក់កាល ទី៣ នៃ​ការ​ដាក់​លក់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Grand Twins International (GTI) លើ​ផ្សារ​ហ៊ុន កម្ពុជា (ការ​ធ្វើ​បរិវិសកម្ម) កំពុង​មាន​ដំណើរការ​ល្អ។ លោក Stephen Hsu អគ្គ​នាយក​ក្រុមហ៊ុន​មូលបត្រ ភ្នំពេញ ស៊ីឃ្យូរីធី (PPS) បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ក្រៅ​ពី​ការ​រង់​ចាំ​ការ​ទូទាត់​ពី​វិនិយោគិន​បរទេស​ការ​បើក​ដំណើរការ​ធ្វើ​បរិវិសកម្ម​រហូត​មក​ដល់​ពេល​នេះ​ល្អ​ណាស់។ ការ​ធ្វើ​បរិវិសកម្ម​សម្រាប់​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO) របស់​ក្រុមហ៊ុន GTI ត្រូវ​បាន​កំណត់​ដល់​ការ​ទិញ​អប្បបរមា​មាន​ចំនួន​មិន​តិច​ជាង ១០០ ភាគ​ហ៊ុន​ក្នុង​តម្លៃ ២,៤១ ដុល្លារ​អាមេរិក​ក្នុង ១ ភាគ​ហ៊ុន។ ដំណើរការ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ ទី៩ ខែ​ឧសភា មុន​ការ​ជួញ​ដូរ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ ទី​២៩ ខែ​ឧសភា។ …

Eddie Morton
http://www.postkhmer.com/business/business/113997--gti-