ការ​ចរចា​សំណង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ចាប់ផ្ដើម​

ក្រុម​មន្ត្រី​កំពុង​ចរចា​រឿង​ផ្ដល់​ប្រាក់​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ខេត្តកណ្ដាល​ ដែល​ពួក​គេ​ទំនងជា​នឹង​ត្រូវ​ជម្លៀស​ចេញ​ ដើម្បី​យក​ទីតាំង​នោះ​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​។​ ប្រជាពលរដ្ឋ​ និង​ក្រុម​មន្ត្រី​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស្រុក​កណ្ដាលស្ទឹង​ ក្នុង​ខេត្តកណ្ដាល​ កាលពី​ម្សិលមិញ​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ដែល​វា​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​បាន​កើតឡើង​នៅ​ក្នុងស្រុក​នោះ​ ចាប់តាំងពី​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ខែមករា​ អំពី​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដ៏​ធំ​ថ្មី​មួយ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ២៦០០​ ហិ​កតា​ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ជា​ច្រើន​ផ្សេង​ទៀត។​ …

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport