តុលាការចោទប្រកាន់តំណាងសហជីពបន្ថែមទៀតមុនកិច្ចប្រជុំជាមួយក្រុមហ៊ុនធំៗ
កាលពីម្សិលមិញ តុលាការខេត្តតាកែវបានចោទប្រកាន់តំណាងសហជីពប្រាំបីនាក់ពីបទញុះញង់ឲ្យកម្មករចូលរួមធ្វើកូដកម្ម ដោយធ្វើឲ្យការចោទប្រកាន់តំណាងសហជីពកើនដល់១៧នាក់ហើយនៅខែនេះតែមួយ។ ការចាប់ខ្លួនតំណាងសហជីពថ្មីបន្ទាប់ពីមានការចាប់ខ្លួនតំណាងសហជីពជាច្រើននាក់នៅពេលថ្មីៗនេះ កើតមានឡើងនៅមុនពេលមានកិច្ចប្រជំុជាន់ខ្ពស់នៅថ្ងៃនេះរវាងមន្ត្រីរដ្ឋាភិបាលនិងក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន H&M និងក្រុមហ៊ុន Puma ដែលនិយាយថា ពួកគេមានកង្វល់យ៉ាងខ្លាំងអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗនៃសិទ្ធិកម្មករនៅក្នុងប្រទេសនេះ។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវបានមានប្រសាសន៍ថា តំណាងសហជីពប្រាំបីនាក់មិនគោរពបទបញ្ជារបស់តុលាការណែនាំឲ្យកម្មកររោងចក្រ JSD Textile ត្រឡប់ទៅធ្វើការវិញទេ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14819/