តុលាការ​ចោទ​ប្រកាន់​តំណាងសហជីព​បន្ថែមទៀត​មុន​​​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ហ៊ុន​ធំៗ

កាល​ពី​ម្សិលមិញ តុលាការ​ខេត្ត​តាកែវ​បាន​ចោទ​ប្រកាន់​តំណាង​សហជីព​ប្រាំបី​នាក់​ពី​បទ​ញុះ​ញង់​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​កូដ​កម្ម ដោយ​ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​តំណាង​សហជីព​​កើន​ដល់​១៧​នាក់​ហើយ​នៅ​ខែ​នេះ​តែ​មួយ​។ ការ​ចាប់​ខ្លួន​តំណាង​សហជីព​​ថ្មី​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព​ជាច្រើន​​នាក់​នៅ​ពេល​ថ្មី​ៗ​នេះ ​កើត​មាន​ឡើង​នៅ​​មុន​ពេល​មាន​​កិច្ច​ប្រជំុ​ជាន់​ខ្ពស់​នៅ​ថ្ងៃ​នេះ​រវាង​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​ធំៗ​ដូចជា ក្រុម​ហ៊ុន H&M និង​ក្រុមហ៊ុន​ Puma ដែល​និយាយ​ថា ពួក​គេ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​​ស្ថាន​ភាព​កាន់តែ​ធ្ងន់​ធ្ងរ​​​ទៅ​ៗ​នៃ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​នេះ។ លោក ទិន សុចិត្រា ព្រះរាជ​អាជ្ញា​រង​​​អម​​​​សាលា​ដំបូ​ង​ខេត្ត​តាកែវ​បាន​មាន​ប្រសាសន៍​ថា តំណាង​សហជីព​ប្រាំបី​នាក់​មិន​គោរព​បទ​បញ្ជា​របស់​តុលាការ​ណែ​នាំ​ឲ្យ​កម្មករ​រោង​ចក្រ​ JSD ​Textile ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14819/