គ្រួសារ​មេដឹកនាំ​ខ្មែរ​ទទួលទាន​អាហារ​ជុំ​គ្នា​លើក​ដំបូង

ជា​អ្វី​ដែល​ត្រូវ​បាន​គេ​​​អះអាង​ថា​ក្នុង​គោលបំណង​បង្ហាញ​ពី​ឆន្ទៈ​ពង្រឹង​ទំនាក់ទំនង និង​បញ្ជ្រាប​វប្បធម៌​សន្ទនា​ទៅកាន់​អ្នក​ជំនាន់​ក្រោយ​របស់​ខ្លួន មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ណាត់​ជួប​គ្នា​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​លើក​ដំបូង​ដ៏កម្រ​មួយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ដូច​ការ​គ្រោងទុក​ជំនួប​ពិសា​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​រវាង​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​​ក្រុម​គ្រួសារ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​តាម​ការ​បបួល​របស់ លោក ហ៊ុន សែន។ …

តាំង វីដា
http://bit.ly/1O4ZTuU