ការ​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ស្ត្រី​នឹង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​

​លោកស្រី​ ជា​ សិរី​ អគ្គ​នាយិកា​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​ឲ្យ​ដឹង​ថា​ កំណើន​ចំនួន​ស្ដ្រី​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​កាន់តែ​ច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​ ​ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​កម្មវិធី​គ្រូ​បណ្ដុះបណ្ដាល​ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការ​អភិវឌ្ឍ​សហគ្រិន​ស្ដ្រី​»​ ដែល​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ NBC​ និង​ក្រសួង​កិច្ចការ​នារី​ក្រោម​ការ​គាំទ្រ​ពី​ VISA​ នៅ​ក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ចន្ទ​ លោកស្រី​ ជា​ សិរី​ បាន​ឲ្យ​ដឹង​ថា​ ជាមួយនឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ដោយ​សហគ្រិន​ស្ដ្រី​នឹង​មិន​គ្រាន់តែ​ជួយ​កែ​លម្អ​អាជីវកម្ម​គ្រួសារ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​សកម្មភាព​សហគមន៍​ និង​សេដ្ឋកិច្ច​ផង​ដែរ​។​ …

ម៉ៃ គុណមករា
https://bit.ly/2X88z05