គ​.​ជ​.​ប ផ្សព្វផ្សាយ​បទបញ្ជា ​និង​នីតិវិធី​បោះឆ្នោត​តំណាងរាស្ដ្រ​នៅ​ឆ្នាំនេះ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ​.​ជ​.​ប​)​ បានចាប់ផ្តើម​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការដាក់​ឱ្យប្រើ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​ ៧​ ឆ្នាំ ២០២៣ បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ មាន​តំណាង​គណ​បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​។ ​បទបញ្ជា និង​នីតិវិធី​ដែលមាន​កម្រាស់​ ៤៣៨ ​ទំព័រ ចែកចេញជា​ ១០ ​ជំពូក និង​ឧបសម្ព័ន្ធ​ចំនួន​ ៩ មានចែង​យ៉ាង​លម្អិត​អំពី​វិធាន​សម្រាប់​អនុវត្ត​ក្នុងការ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។ …

រ៉ាន់ រើយ
https://www.postkhmer.com/national/2023-01-05-1025-245582.html