មន្ត្រី គ.ជ.ប. បានលើកឡើងថា ការដោះដូរសមាជិកសភានឹងជារឿងស្របច្បាប់
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានឲ្យដឹងកាលពីម្សិលមិញថា លោក មាជ សុវណ្ណារ៉ា មន្ត្រីរបស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ អាចជាសមាជិកមួយរូបក្នុងចំណោមសមាជិកសភាចំនួន៥៥រូបរបស់គណបក្សប្រឆាំង ទោះបីជាលោកត្រូវបានចោទប្រកាន់ពីបទធ្វើកុបកម្មក៏ដោយ។ … លោក ទេព នីថា បានលើកឡើងថា ការដោះដូរបែបនេះសម្រាប់លោក សុវណ្ណារ៉ា នឹងអាចទៅរួចប្រសិនបើ លោក ថារ៉ូ លាលែងពីតំណែង។ លោកបានមានប្រសាសន៍ថា “ច្បាប់បោះឆ្នោតចែងថា ប្រសិនបើសមាជិកសភារូបណាស្លាប់ លាលែងពីតំណែង ឬក៏បាត់បង់បេក្ខភាពតំណាងរាស្ត្ររបស់ខ្លួន បេក្ខភាពបន្ទាប់ដែលនៅក្នុងគណបក្សតែមួយគួរតែត្រូវបានប្រកាសជ្រើសរើសជាសមាជិកសភានៃគណបក្សពាក់ព័ន្ធ”។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20892/