កម្ពុជាបារម្ភដល់ការប៉ះពាល់ធនធានទឹកដោយសារទំនប់វារីឡាវ
នៅក្នុងការខិតខំប្រឹងប្រែងទាញយកការចំណេញពីសក្តានុពលនៃទំនប់វារីអគ្គិសនីដោយមិនធ្វើការដោះស្រាយបញ្ហាផលវិបាកដែលអាចកើតមាននៅតំបន់ខ្សែទឹកក្រោមជាមុនសិននោះ ប្រទេសឡាវអាចនឹងធ្វើឲ្យប្រទេសក្នុងតំបន់នេះជួបនូវវិបត្តិធនធានទឹកនិងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជារាប់លាននាក់។ នេះបើតាមក្រុមអភិរក្សនិងមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងកាលពីម្សិលមិញ។ លោក ទៀ ជុប អនុរដ្ឋលេខាធិការនៅក្រសួងបរិស្ថានបានថ្លែងកាលម្សិលមិញក្នុងអំឡុងសិក្ខាសាលាស្តីពីគម្រោងទំនប់វារីអគ្គិសនី Don Sahong របស់ប្រទេសឡាវថា ៖ «រដ្ឋាភិបាលឡាវកំពុងកេងចំណេញលើទន្លេមេគង្គ ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនតាមរយៈទំនប់វារីអគ្គិសនី»។ …
Laignee Barron និង Shane Worrell
http://www.postkhmer.com/online/112190-2014-03-21-02-31-24