កម្ពុជា​ត្រៀម​ធ្វើ​ហេដ្ឋា​រចនា​សម័្ពន្ធ​បើក​ច្រក​ស្ទឹង​បត់

កម្ពុជា​ត្រៀម​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ បន្ថែម​ពីលើ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៃ ខេត្ត​បន្ទាយ​មាន​ជ័យ ភ្ជាប់​ទៅ​ប្រទេស​ថៃ ដើម្បី​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការ​សិក្សា​ប្លង់​មេ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ។

ដំណើរការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ចុង ឆ្នាំ​២០១៥ នេះ ហើយ​រំពឹង​ថា នឹង​បញ្ចប់​ការ​សាង​សង់​នៅ ឆ្នាំ​២០១៨ ហើយ​ជា​ពេល​ដែល​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយ​នេះ​ត្រូវ​ដាក់​ឲ្យ​ដំណើរការ។ …

ចាន់ មុយហុង
http://bit.ly/1M2Etfk