អ្នក​ភូមិ​៖​ កម្មសិទ្ធិ​ដីធ្លី​ថ្មី​មិន​ត្រូវ​បាន​ទទួលស្គាល់​

​ដប់​គ្រួសារ​ដែល​ជាប់​ក្នុង​ជម្លោះ​ដី​ធ្លីដ៏​យូរអង្វែង​មួយ​ជាមួយនឹង​ ក្រុមហ៊ុន​ Pheapimex​ Group​ ក្នុងស្រុក​ក្រគរ​ខេត្តពោធិសាត់​បានឱ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​ ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​ទទួលស្គាល​កម្មសិទ្ធិ​ដីធ្លី​ថ្មី​នេះ​ដែល​ បាន​ផ្តល់​ទៅ​ឱ្យ​ពួក​គេ​និង​បាន​រារាំង​ពួក​គេ​ចេញពី​ដី​ជម្លោះ​នោះ​។​

​អ្នក​ភូមិ​នៅ​ឃុំ​ក្បាល​ត្រាច​ ឈ្មោះ​ លឿង​ ថូ​បាន​ថ្លែង​ថា​:​ "​ ១០​គ្រួសារ​ក្នុងភូមិ​ត​ត្រូវ​បាន​ផ្ដល់​ឱ្យ​ច្រើន​ជាង​ ៣០​ ហិ​កតា​នៃ​ដី​ដែល​គ្រួសារ​នីមួយៗ​អាច​ចែក​បាន​បី​ហិ​កតា​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្តល់​ឱ្យ​តែ​មួយ​ហិ​កតា​ ហើយ​ពួក​គេ​និយាយ​ថា​ដី​នោះ​ជា​របស់​ពួក​គេ​ "​។​សុធា​បាន​បន្ថែម​ ថា​មាន​មនុស្ស​ជាង​ ៥០០​ គ្រួសារ​នៅ​ក្នុង​តំបន់​នោះ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​បន្ទាប់​ពី​ការ​ វាស់ដី​ប៉ុន្តែ​វិ​ញ្ញា​ប័ណ្ណ​ប័ត្រ​កម្មសិទ្ធិ​មួយ​ចំនួន​ត្រូវ​បាន​ដកហូត​ ឬ​ទទួលស្គាល់​ដោយ​ផ្នែក​។​ ...​

May Titthara
http://www.phnompenhpost.com/2013032764723/National/new-land-titles-not-recognised-villagers.html