RMA ទទួល​បាន​សិទ្ធិ​នាំ​ចូល​រថយន្ត Jaguar និង Range Rover

ក្រុមហ៊ុន RMA ខេមបូឌា ដែល​កំពុង​នាំ​ចូល និង​ចែក​ចាយ​រថយន្ត​ម៉ាក Ford បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​ថា បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​នាំ​ចូល និង​ចែក​ចាយ​រថយន្ត​ម៉ាក Land Rover និង Jaguar បន្ថែម​ទៀត​ដើម្បី​បង្កើន​លទ្ធភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​រថយន្ត​ដែល​កំពុង​កើន​ឡើង​នៅ កម្ពុជា។ រថយន្ត Land Rover និង Range Rover ធ្លាប់​ត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​នៅ កម្ពុជា ដោយ​ក្រុមហ៊ុន Envotech ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នៅ កម្ពុជា កាល​ពី​ចុង​ឆ្នាំ ២០១២ តែ​ក្រុមហ៊ុន Envotech នឹង​បញ្ចប់​កុងត្រា​ចាប់​ពី​ថ្ងៃ ទី២៦ ខែ មីនា ខាង​មុខ​នេះ។ ដូច្នេះ​ក្រុមហ៊ុន RMA នឹង​ទទួល​សិទ្ធិ​ជំនួស​ពី​ពេល​នេះ​តទៅ។​ …

ហ៊ គីមសាយ
http://www.postkhmer.com/business/business/111624-rma-jaguar-range-rover