ទំព័រ​ថ្មី​នៃ​ការសិក្សា​របស់​កុមារ​តូច ចាប់ផ្តើម​នា​ថ្ងៃទី​ ១០ មករា ចំ​ថ្ងៃ​បវេសនកាល​នៃ​សិស្ស​ទូទៅ

ថ្ងៃទី​ ១០ ខែមករា ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ឆ្នាំ​សិក្សា ២០២១-២០២២ ក្នុងការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​ដែល​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​របស់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ចូលរៀន​ដោយផ្ទាល់​ក្នុង​ថ្នាក់​ឡើងវិញ តាម «​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​» បន្ទាប់ពី​ថ្នាក់រៀន​ត្រូវបាន​ជំនួស​ដោយ​ការរៀន​ពី​ចម្ងាយ​អស់​រយៈពេល​ជិត​ ២​ ឆ្នាំ​មក​។ តាមរយៈ​សារលិខិត​ក្នុងឱកាស​បើកប​វេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា ចាប់តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ នៅ​ខែមីនា ឆ្នាំ​ ២០២០ រហូតមកទល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រយ័ត្ន​ប្រយែង ព្រមទាំង​អាច​កត់ត្រាទុក និង​រៀនសូត្រ​ជា​មេរៀន​បទពិសោធ សម្រាប់​ការអនុវត្ត​ «​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​»​។ …

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-11-0932-229807.html