កូនប្រុសលោក សុខ អាន ត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធអង្ករ
កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា ដែលជាស្ថាប័នតំណាងដល់វិស័យស្រូវអង្ករកម្ពុជាថ្នាក់ជាតិ។ លោក សុខ ពុទ្ធិវុធ អគ្គនាយកក្រុមហ៊ុន សោម៉ា គ្រុប ដែលកំពុងដំណើរការពាណិជ្ជកម្មជាច្រើនរួមមាន រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករផងដែរនោះ ត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីម្សិលមិញបន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើនលើសលប់ធៀបនឹងបេក្ខភាពផ្សេងទៀត។ លោកទទួលបានសំឡេងគាំទ្រ ៧៥ ភាគរយនៃសំឡេងឆ្នោតសរុបដែលមាន ១៩៥ សំឡេង។ លោកបានថ្លែងបន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានថា៖ «បញ្ហាក្នុងវិស័យស្រូវអង្ករមានច្រើន តែបញ្ហាដែលខ្ញុំបានពិភាក្សាជាមួយសមាជិករបស់យើងមួយចំនួនគឺ បញ្ហាគុណភាព ធ្វើម៉េចឲ្យស្រូវយើងបានគុណភាពល្អ ចូលស្តង់ដារគេ។ ទន្ទឹមនឹងនោះគឺបញ្ហាហិរញ្ញវត្ថុ និងហិរញ្ញប្បទានផ្សេងៗដែលជួបកង្វះខាត»។ …
ចាន់ មុយហុង និង Eddie Morton
http://www.postkhmer.com/business/business/114570-2014-05-20-04-20-49