មន្ត្រី​រដ្ឋាភិបាល​៖ កម្ពុជា​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​សម្រាប់​​​ការ​ចូល​រួម​ក្នុង​សហ​គមន៍​​សេដ្ឋកិច្ច​អាស៊ាន​

ជំនាញការ​របស់​រដ្ឋាភិបាល​​​លើក​ឡើង​កាលពីថ្ងៃសុក្រថា កម្ពុជា​​​​នៅ​​​មិនទាន់​ត្រៀម​​​ខ្លួនរួច​សម្រាប់​មូល​ដ្ឋាន​​ផលិត​កម្មតែមួយ​និ​ង​ទីផ្សារ​អាសា៊ន​​​តែ​មួយ​​​នៅ​ឆ្នាំ​​​​​​​ក្រោយ​​​ទេ​។ ឆ្នាំក្រោយ ​សមាគម​អាស៊ាន ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០​នឹង​បង្កើត​សហ​គម​ន៍​​​សេដ្ឋកិច្ច​អាស៊ាន​ ហៅកាត់​ថា AEC ។ ក្នុង​សហគមន៍នេះ កម្លាំង​ពល​កម្ម​នឹង​មាន​រំហូរ​ដោយសេរី ហើយ​ពន្ធ​នាំចូល​នឹង​ធ្លាក់មក​ត្រឹម​​​សូន្យភាគរយ​។ កម្ពុជា​ទំនង​ជា​​​នឹង​ក្លាយ​ជា​​សមា​ជិកមួយ​​ក្នុង​ចំណោម​សមាជិក​ដែល​បាន​ទទួល​​​ប្រយោជន៍តិច​បំផុត​​ពីការ​បង្កើត​សហ គមន៍​នេះ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស​់​អ្នក​ចូល​​​​រួម​​ក្នុង​វេទិកា​តំបន់មួយ​ក្រោម​ប្រធាន​​បទ ​“សិទ្ធិ​ការ​ងារ​ និង​ការ​រៀប​ចំ​សហ​គមន៍​​អាស៊ាន​​​​​ឆ្នាំ​២០១៥​”។ …

Denise Hruby
http://www.cambodiadailykhmer.com/news/12613/