មន្ត្រីម្នាក់៖ ដៃគូជាយុទ្ធសាស្ត្រថ្មីជាមួយជប៉ុនមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន
ពេលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មួយរូបបានបដិ សេធថា ការបង្កើនទំនាក់ទំនងថ្មីជាមួយប្រទេសជប៉ុន និងសេចក្ដី សម្រេចរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជិតខាងរបស់ អាស៊ាន ក្នុងកិច្ចព្រមព្រៀងស្ដីពី“ការហោះហើរដោយ សេរី” នៅទីក្រុងតូក្យូ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយ ទីក្រុងប៉េកាំងទេ។ អំឡុងពេលធ្វើទស្សនកិច្ចនោះ លោក ហ៊ុន សែន បានបង្កើនទំនាក់ទំនងជា ផ្លូវការជាមួយជប៉ុន ដើម្បីធ្វើជា“ ដៃគូយុទ្ធសាស្ត្រ” ហើយនៅ ឯកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃសៅរ៍ បានចូលរួមនៅ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយស្តីពីសិទ្ធិហោះហើរដោយ សេរីនៅក្នុងតំបន់នេះ។… ប្រទេសជប៉ុនដែលជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេ ដល់កម្ពុជានោះ បានចុះហត្ថលេខាផ្ដល់កម្ចីថ្មីចំនួន១៣៤លានដុល្លារ ទៀតដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រាប់គម្រោងចំនួនបី។ នៅឯកិច្ច ប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលជប៉ុនក៏បាន ប្រកាសពីផែនការផ្ដល់ជំនួយចំនួន២០ពាន់លានដុល្លារដល់ប្រទេស ជាសមាជិកអាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំក្រោយនេះដែរ។ លោក កៅ គឹមហួន បានពន្យល់អំពីដៃគូជាយុទ្ធសាស្ត្រថ្មីរបស់កម្ពុជាជាមួយ ជប៉ុន ស្របពេលមានការប្រកួតប្រជែងខ្លាំងជាមួយចិនថា ការបង្កើន ទំនាក់ទំនងនេះមានន័យថា កិច្ចសហប្រតិបត្តិការ “ កាន់តែស៊ី ជម្រៅ និងធំជាងមុន” លើកិច្ចការសំខាន់ៗជាច្រើនជាមួយ ទីក្រុងតូក្យូ។…
Phorn Bopha
http://www.cambodiadailykhmer.com/news/8419/