អ្នកឱកាសនិយម​ចូលរួមត​ម្រង់ជួរ​ដើម្បី​ចុះឈ្មោះ​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច

ដោយ​​​ក្រុម​​​​​​អាជ្ញាធរ​​​ខេត្ត​​​ក្រចេះ​​​បាន​​​ចាប់​​​ផ្ដើ​​​ម​​​បែង​​​ចែក​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​៣០១​​​គ្រួសារ​​​ ដែល​​​ជាប់ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​មួួយដែល​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​កាលពី​​​សប្ដាហ៍​​​មុន​​​នោះ ក្រុមអ្នក​​​ភូមិ​​​ដែ​​​ល​​​មាន​​​វិវាទ​​​ដីធ្លី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ជន​​​​​​ឱកាស​​​និយម​​​បាន​​​មក​​​ឈរតម្រង់ជួរ​​​ដែរ​​​។ ចាប់តាំងពី​​​ថ្ងៃអាទិត្យមក ក្រុមអាជ្ញាធរ​​​បាន​​​ចុះ​​​ឈ្មោះ​​​គ្រួសារទាំងឡាយណា​​​ដែល​​​អះអាង​​​ថា រស់​​​នៅ​​​លើ​​​ដីសម្បទាន​​​ទំហំ​​​៧៥០​​​ហិកតា​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​លើក​​​ឡើង​​​ថា អ្នក​​ចំណូល​​​ថ្មី​​​បាន​​​លប​​​ចូល​​​ក្នុង​​​ក្រុម​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ចុះ​​​ឈ្មោះ​​​ដែរ ដោយ​​​អះអាង​​​ថា ពួកគេ​​​ក៏ជា​​​អ្នកនៅសេសសល់ពីការ​បណ្តេញចេញ​ដែល​​​គ្មា​​​ន​​​ដី​​​ធ្លី​​​ដែរ​​​។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/15197/