មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​បង្ហាញខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃនេះ​ជាមួយ​មេធាវី​ថ្មី​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​គ្រោងទុក​នៅ​ព្រឹក​នេះ​បន្ទាប់​ពី​រកបាន​មេធាវី​ថ្មី​។​ ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ព្រមទាំង​លោក​ រ៉ុ​ង​ ឈុ​ន​ និង​លោក​ អាត់​ ធន់​ មេដឹកនាំ​សហជីព​នឹង​ត្រូវ​សាកសួរ​ចំពោះ​ការ​ចោទប្រកាន់​ថា​ ​បាន​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ​ឲ្យ​ចូលរួម​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃ​ទី​៣ ​ខែមករា​ ​ហើយ​ក្នុង​ការ​តវ៉ា​នោះ​នគរបាល​បាន​បាញ់​សម្លាប់​កម្មករ​ប្រាំ​នាក់​។​ លោក​ សម​ រ​ង្ស៊ី​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ​គណបក្ស​របស់​លោក​នឹង​ស្វែងរក​មេធាវី​ថ្មី​បន្ទាប់​ពី​លោក​ ​ជូ​ង​ ​ជូ​ងី​ មេធាវី​ដំបូង​របស់​ពួក​គាត់​នោះ​មាន​ប្រសាសន៍​ថា​ ​លោក​ជាប់រវល់​ដោះស្រាយ​រឿង​ក្ដី​ផ្សេង​ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ពន្យារពេល​ការ​សាកសួរ​នៅ​ថ្ងៃនេះ​។​ …

អៀង ម៉េងឡេង និង Alex Willemyns
http://www.cambodiadailykhmer.com/news/9379/