មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបបង្ហាញខ្លួននៅតុលាការនៅថ្ងៃនេះជាមួយមេធាវីថ្មី
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញតាមការគ្រោងទុកនៅព្រឹកនេះបន្ទាប់ពីរកបានមេធាវីថ្មី។ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងលោក រ៉ុង ឈុន និងលោក អាត់ ធន់ មេដឹកនាំសហជីពនឹងត្រូវសាកសួរចំពោះការចោទប្រកាន់ថា បានញុះញង់កម្មកររោងចក្រកាត់ដេរឲ្យចូលរួមធ្វើការតវ៉ាកាលពីថ្ងៃទី៣ ខែមករា ហើយក្នុងការតវ៉ានោះនគរបាលបានបាញ់សម្លាប់កម្មករប្រាំនាក់។ លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គណបក្សរបស់លោកនឹងស្វែងរកមេធាវីថ្មីបន្ទាប់ពីលោក ជូង ជូងី មេធាវីដំបូងរបស់ពួកគាត់នោះមានប្រសាសន៍ថា លោកជាប់រវល់ដោះស្រាយរឿងក្ដីផ្សេង ហើយបានស្នើឲ្យតុលាការពន្យារពេលការសាកសួរនៅថ្ងៃនេះ។ …
អៀង ម៉េងឡេង និង Alex Willemyns
http://www.cambodiadailykhmer.com/news/9379/