លោក ហ៊ុន សែន ព្រមានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូបអាចនឹងជាប់ពន្ធនាគារ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់គណបក្សសង្គ្រោះជាតិថាបានបំពាន “វប្បធម៌នៃការចរចា” ដែលលោក និងគណបក្សប្រឆាំងបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ហើយបានព្រមានតំណាងរាស្ត្រប្រាំពីររូបដែលជាប់ចោទពីបទញុះញង់ និងកុបកម្មថា អភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់ពួកគាត់មិនអាចជួយពួកគាត់ឲ្យរួចខ្លួនពីការជាប់ពន្ធនាគារបានឡើយ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងប្រាំពីររូបនេះត្រូវបានចោទប្រកាន់ជុំវិញការតវ៉ាមួយនៅឯទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ដែលអំឡុងពេលនោះអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានវាយដំក្រុមសន្តិសុខខណ្ឌ ធ្វើឲ្យពួកគេពីរបីនាក់រងរបួសធ្ងន់។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22006/