គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​នៅ​ក្នុង​រដ្ឋ​សភា

គណៈរដ្ឋមន្ត្រី​ស្រមោល​នឹង​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋសភា​ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ ជា​ទង្វើ​មួយ​ដែល​កាលពី​៩​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ជាប់​ពន្ធនាគារតាមការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​បះបោរ​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ព្រម​ព្រៀង​គ្នា​កាលពី​​ថ្ងៃ​អង្គារ សម្រាប់​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ចូល​​រដ្ឋសភា បន្ទាប់ពី​គណបក្ស​នេះ​​បាន​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​ចំនួន​៥៥​របស់​ខ្លួន​អស់​រយៈ​ពេល​១០​ខែ ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។ …

អេឡិក វិល្លីមមីនស៍ និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/17635/