អាជីវករនៅឆ្នេរអូរត្រេះ ស្នើឲ្យអភិបាលខេត្តព្រះសីហនុជួយរឿងឲ្យរុះរើតូបលក់ដូរ
អាជីវករម្ចាស់តូបដែលបានប្រកបរបរលក់ដូរនៅឆ្នេរអូរត្រេះប្រមាណ ២០ ឆ្នាំ មកហើយបានស្នើទៅអភិបាលខេត្ដព្រះសីហនុសូមឲ្យជួយរកដំណោះស្រាយសមស្រប ដើម្បីឲ្យពួកគាត់អាចលក់ដូរចិញ្ចឹមជីវិតបន្តទៀតខណៈរដ្ឋបាលខេត្ដនេះ គ្រោងនឹងចាត់វិធានការរុះរើតូបរបស់ពួកគាត់នៅសប្តាហ៍ក្រោយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុថ្លែងកាលពីថ្ងៃពុធថា លិខិតរបស់រដ្ឋបាលខេត្ដចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ដែលពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ និងសោភណភាពតំបន់ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ នោះមិនមានការផ្លាស់ប្ដូរទេ គឺនៅតែបន្តអនុវត្ដវិធានការនេះដដែល។ …
វ៉ន ដារ៉ា
https://bit.ly/2ZQlrIj