ទិន្នផលស្រូវប្រាំងធ្លាក់ចុះ១,៩%
បរិមាណផលស្រូវប្រាំងនៅឆ្នាំនេះបានធ្លាក់ចុះ១,៩ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែផ្ទៃដីដាំដុះមានការថយ ចុះ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មកាលពីថ្ងៃសុក្រ។ របាយការណ៍បង្ហាញថា ផ្ទៃដីដែលថយចុះនេះបណ្តាលមកពីទឹកជំនន់ដែលស្រកទៅយឺត បណ្តាលឲ្យការដាំដុះដំណាំស្រូវប្រាំងនៅតំបន់ខ្លះមិនអាចចាប់ផ្តើមដាំដុះបាន។ របាយការណ៍ឲ្យដឹងថាបរិមាណស្រូវដែលកម្ពុជា ផលិតបាននៅរដូវប្រាំងនេះមានចំនួនសរុប ២,១១ លានតោន ថយចុះ១,៩ ភាគរយពីចំនួន២,១៥ លានតោនកាលពីរដូវមុន ហើយផ្ទៃដីដាំដុះសរុបមានចំនួន ៤៨៣ ៣០៥ ហិកតា ថយចុះ ២,៥ ភាគរយពី ៤៩៥ ៤៦៥ ហិកតា។ …
ចាន់ មុយហុង
http://postkhmer.com/business/business/112903-2014-04-07-04-23-06