ទិន្នផល​ស្រូវប្រាំង​ធ្លាក់​ចុះ​១,៩%

បរិមាណ​ផល​ស្រូវប្រាំង​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​១,៩​ភាគរយ​ធៀប​នឹង រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដោយសារ​តែ​ផ្ទៃដី​ដាំដុះ​មាន​ការ​ថយ ចុះ។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃ​សុក្រ​។ របាយការណ៍​បង្ហាញ​ថា ផ្ទៃ​ដី​ដែល​ថយ​ចុះ​នេះ​បណ្តាល​មកពី​ទឹកជំនន់​ដែល​ស្រក​ទៅ​យឺត បណ្តាល​ឲ្យ​ការ​ដាំដុះ​ដំណាំ​ស្រូវ​ប្រាំង​នៅ​តំបន់​ខ្លះ​មិន​អាច​ចាប់ផ្តើម​ដាំដុះ​បាន​។ របាយការណ៍​ឲ្យ​ដឹង​ថា​បរិមាណ​ស្រូវ​ដែល​កម្ពុជា ផលិត​បាន​នៅ​រដូវ​ប្រាំង​នេះ​មាន​ចំនួន​សរុប ២,១១ លាន​តោន ថយ​ចុះ​១,៩ ភាគរយ​ពី​ចំនួន​២,១៥ លាន​តោន​កាលពី​រដូវ​មុន ហើយ​ផ្ទៃដី​ដាំដុះ​សរុប​មាន​ចំនួន ៤៨៣ ៣០៥ ហិកតា ថយ​ចុះ ២,៥ ភាគរយ​ពី ៤៩៥ ៤៦៥ ហិកតា​។ …

ចាន់ មុយហុង
http://postkhmer.com/business/business/112903-2014-04-07-04-23-06