ព័ត៌មាន​

អភិបាល​ខេត្ត​ព្រៃវែង​ត្រូវ​ជំនួស​ដោយ​កូន​ ជា ស៊ីម

កូន​ប្រុស​ពៅ​របស់​លោក ​ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រៃវែង​ជំនួស​មុខ​តំណែង​របស់​លោក​ ហាស់ សារ៉េត ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ ឆ្នាំ​ ២០១៥ ដែល ...

ឃុត សុភចរិយា
http://bit.ly/1mgRax3

ប្រធាន​គយ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ផ្លាស់​ចេញ

លោក ថង ផូសុខាំភូ ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ហើយ​ត្រូវ​បាន​​ដាក់​ជំនួស​​ដោយ​លោក ឆែរ សុភា ប្រធាន​​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ។ នេះ​បើ​តាម​លោក នួន វុឌ្ឍឌី អនុ​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត។ ...

ឃុត សុភចរិយា
http://bit.ly/1Yzc4cn

អ្នកបើកបររថយន្តធនធ្ងន់បានបិទផ្លូវសំខាន់ៗដើម្បីធ្វើការតវ៉ា

ម្ចាស់រថយន្តដឹកទំនិញធនធ្ងន់ចង្កូតខាងស្តាំចំនួនជាង ៤០០នាក់ដែលបានស្នើសុំការអនុញ្ញាតមិនចាំបាច់ កែតម្រូវលើយានយន្តដែលខុសច្បាប់ របស់ពួកគេបន្ទាប់ពីបង់ពន្ធនាំចូលនិងពន្ធផ្លូវបានបិទផ្លូវ ក្នុងរាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានៅព្រឹកថ្ងៃពុធ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/truck-drivers-block-major-roads-in-protest-103736/

ការដោះស្រាយបញ្ហាដីធ្លីនៅខេត្តមណ្ឌលគិរី មានលទ្ធផល

ក្រុមហ៊ុនសម្បទានបារាំង Socfin បានចាប់ផ្ដើមកិច្ចចរចាឡើងវិញ ជាមួយអ្នកភូមិជនជាតិដើមភាគតិច ដែលទទួលរងផលប៉ះពាល់ ដោយសារដីចម្ការសម្បទានរបស់ខ្លួន ក្នុងខេត្តមណ្ឌលគីរី។ អង្គការសហប្រជាជាតិ បាននិយាយថា ដំណើរការនេះ អាចនឹងត្រូវបានយកលំនាំតាម នៅតាមតំបន់ដែលគ្របដណ្តប់ដោយក្រុមហ៊ុនកសិឧស្សាហកម្ម។ ...

Daniel Pye និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/mondulkiri-land-sit-down-fruitful

ធនាគារ​ AIIB​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​និង​លេច​រូបរាង​កាន់តែ​ជាក់លាក់​ឡើង​

គោលនយោបាយ​មួ​​យ​ក្នុង​ចំណោម​គោលនយោបាយ​ការ​បរទេស​ធំ​និង​ជោគជ័យ​ជាងគេ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​របស់​ប្រទេស​ចិន​នឹង​ចេញ​ជា​រូបរាង​ជាក់លាក់​នៅ​ថ្ងៃ​ចន្ទ​ ខណៈ​ពេល​ដែល​គណៈប្រតិភូ​មក​ពី​ប្រទេស​ចំនួន​ ៥៧​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី ...

Brenda Goh and Koh Gui Qing
http://www.khmertimeskh.com/news/12682/china-backed-aiib-to-take-concrete-shape/

អ្នក​បើក​បរ​ឡាន​ដឹក​ទំនិញ​ តវ៉ា​ និង​បិទផ្លូវ​ជាតិ​លេខ​២​និង​លេខ​៣

​នៅ​ព្រឹក​នេះ​ អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ជា​ច្រើន​ក្រុម​ បាន​ធ្វើការ​ត​វ៉ា និង​ បិទផ្លូវ​ជា​តិលេខ​ ២​និង​ផ្លូវជាតិ​លេខ​៣​ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បណ្ត​ល​ឱ្យ​ចរាចរ​កកស្ទះ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ទាំង​ពីរ​នេះ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/angry-truckers-protest-and-block-national-road-2-and-3-9117

នាយក​រដ្ឋមន្ត្រី​កម្ពុជា​គាំទ្រ​ទំនប់​វា​រី​អ​គ្គិស​នី​ ច្រានចោល​អ្នក​រិះគន់​ថា​ជា​ '​ជន​ជ្រុលនិយម​'

​កាលពី​ថ្ងៃ​ពុធ​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ការពារ​គោលនយោបាយ​គណៈរដ្ឋមន្ត្រី​របស់​លោក​ និង​បាន​តប​ទៅ​អ្នក​បរិស្ថាន​ដែល​ប្រឆាំង​នឹង​ទំនប់​វា​រី​អគ្គិសនី​ ដោយ​ផ្តល់​យោបល់​ឱ្យ​កាត់​ផ្តាច់​អគ្គិសនី​របស់​ពួក​គេ​ ដូច្នេះ​ពួក​គេ​អាច​ប្រើប្រាស់​ជ័រ ...

បុគ្គលិកសារព័ត៌មាន Reuters
http://www.trust.org/item/20151223095104-8zknw

ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ គំរាម​កាត់​ផ្តាច់​អគ្គិសនី​ពី​ '​អ្នក​ជ្រុលនិយម​បរិស្ថាន​'

កាលពី​ថ្ងៃ​ពុធ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ បាន​គំរាម​កាត់​ផ្តាច់​អគ្គិសនី​ពី​ផ្ទះ​អ្នក​ជ្រុលនិយម​បរិស្ថាន​ ដែល​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ថ្កោលទោស​លើ​អ្នក​រិះគន់​ដែល​បាន​និយាយ​ថា​ រាជរដ្ឋាភិបាល​គួរ​ណា​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ចីរភាព ...

ថា វុទ្ធី
http://www.rfa.org/english/news/cambodia/electricity-12232015173731.html

ហ៊ុន​ សែន​៖​ កម្ពុជា​មាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​ពេញលេញ​ ព្រមទាំង​ការ​អភិវឌ្ឍ

ជា​ថ្មី​ម្តងទៀត​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ មិន​មាន​វិបត្តិ​នយោបាយ​ទេ​ ប៉ុន្តែ​មាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​ពេញលេញ​ ព្រមទាំង​ការ​អភិវឌ្ឍ​ផង​ដែរ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen:-cambodia-is-full-of-peace-stability-and-development-9119

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជួប​ជាមួយ​អតីត​យុទ្ធ​ជន​កម្ពុជា​

នាយ​ឧត្តមសេនីយ៍​ ភួង​ គាំង​ ថា​ញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ (​នៃ​ប្រទេស​វៀតណាម​)​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កងទ័ព​ប្រជាជន​វៀតណាម​ នឹង​ខិតខំ​ថែរក្សា​ រឹតចំណង​ និង​អភិវឌ្ឍ​សាមគ្គីភាព​រវាង​ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​។​ ​ ...

បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/149144/defence-minister-meets-cambodian-veterans.html

តំណាង​រាស្ត្រ​រួម​ទាំង​មេបក្ស​ប្រឆាំង​នឹង​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋសភា

រដ្ឋសភា​កំពុង​រៀបចំ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក​រដ្ឋសភា​ទាំងអស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដើម្បី​ឆ្លើយតប​នឹង​អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ដើម្បី​ប្រទេស​ជាតិ​ខណៈ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ជនជាប់ទោស​ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋសភា​នោះ​ក៏​ ...

មាស សុខជា
http://bit.ly/1O8rUUB

រដ្ឋមន្ត្រីក្រសួង​និពន្ធ​សៀវភៅ​ស្តី​អំពី​សេដ្ឋកិច្ច​ខ្មែរ​

“​សេដ្ឋកិច្ច​កម្ពុជា​៖​ នាវា​ភ្លឺស្វាង​ទៅ​កាន់​អនាគត​”​ ដែល​បាន​សរសេរ​ឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រសួង​ អប់រំ​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ អង្គា​រស​ប្តា​ហ៍​ក្រោយ​ ដោយ​អ្នកនិពន្ធ​ផ្ទាល់​គឺ​បណ្ឌិត​ហង់​ជួនណា ...

Chea Takihiro
http://www.khmertimeskh.com/news/18999/minister-pens-book-on-khmer-economy/

ភាគហ៊ុន​កំពង់​ផែ​កើនឡើង​ ៧​ ភាគរយ​ចាប់តាំងពី​ការ​ចាប់ផ្តើម​លើក​ដំបូង​

​តម្លៃ​ភាគហ៊ុន​នៃ​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​(PPAP)​ដែល​ជា​កំពង់​ផែ​ធំ​ទី​ពីរ​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ថ្ងៃ​ទី​០៩​ខែធ្នូ​  បន្ទាប់​ពី​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​ពួក​គេ​ខណៈ​ដែល​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ ...

May Kunmakara
http://www.khmertimeskh.com/news/18986/port-shares-rise-7-percent-since-debut/

ក្រសួង​មហា​​​ផ្ទៃ​ដំណើរ​​​ការ​ប្រព័ន្ធ​​​ កា​​​មេរ៉ា​​​ជា​អំ​​​ណោយ​​​របស់​​​ចិន

រយៈពេល​ប្រាំខែ​បន្ទាប់ពី​មន្ត្រី​នគរបាល​ចិន​ស្លៀក​ពាក់​ស៊ីវិល​​បាន​បំពាក់​​កាមេរ៉ា​ជាង​២០០គ្រឿង​​នៅ​តាម​ចំណុច​ប្រសព្វ​មួយ​ចំនួន​​នៅក្នុង​រាជ​ធានី​ភ្នំពេញមក កាលពី​ម្សិល​មិញ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​បាន​បើក​ដំណើរ​ការ​​​កាមេរ៉ា​ទាំងនេះ។ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/china-donated-surveillance-cameras-go-live-103625/

ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​គោលនយោបាយ​ "​ឆ្ពោះទៅ​កាន់​ខាងកើត​"​របស់​ឥណ្ឌា​

​ប្រទេស​ឥណ្ឌា​នឹង​នាំ​យក​មក​ឱកាស​ថ្មី​ដល់​ប្រទេស​កម្ពុជា​ទន្ទឹម​នឹង​ការ​ប្រឈម​របស់​ប្រទេស​នេះ​ជាមួយ​ឥទ្ធិពល​ចិន​ដែល​បាន​បង្កើត​ឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​ក្រុម​អ្នកជំនាញ​។​ ​ ...

Tej Parikh
https://www.cambodiadaily.com/news/cambodia-set-to-benefit-as-india-acts-east-103619/

រោងចក្រជាច្រើននៅក្រុងបាវិតត្រូវបិទទ្វារជាបណ្ដោះអាសន្ន ខណៈស្ថានភាពកំពុងចលាចល

សាលា​ខេត្ត​​​យល់​ព្រម​ដោះលែង​​​កូដករ​​​ដែល​ជាប់​ពន្ធនាគារ​ក្រុង​បាវិត, ខេត្ត​ស្វាយរៀង-​កម្មករ​​ជាង​៣០.០០០​នាក់​ត្រូវ​បាន​​ ជម្លៀស​ចេញពី​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ចំនួន​ពីរ​​នៅ​ទីនេះ​កាលពី​ព្រឹក​ ម្សិលមិញ ​បន្ទាប់ពី​នគរ​បាល​បាន ...

ខេង​ សុធា​
https://www.cambodiadaily.com/news/bavet-factories-shuttered-as-unrest-continues-103613/

មេដឹកនាំ​បាតុកម្ម​ប្រឆាំង​លោក ​កឹម សុខា ជា​ជំនួយ​ការ​នាយក​រដ្ឋ​មន្ត្រី

មេ​ក្រុម​សម្ព័ន្ធ​យុវជន​ដែល​បាន​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​នឹង ​លោក​ កឹម សុខា​ នៅ​មុខ​អគារ​រដ្ឋសភា​ កាល​ពី​ខែ​តុលា​កន្លង​ទៅ គឺជា​ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន។ នេះ​បើ​យោង​តាម​អនុក្រឹត​មួយ ដែល​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​ដោយ​គេហទំព័រ​ក្នុង​ស្រុក​មួយ។ ...

Shaun Turton
http://bit.ly/1O8Ehjg

រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​បាន​ជិត ១,៣ ​ពាន់​លាន​ដុល្លារ

កម្ពុជា​បាន​ប្រមូល​​ប្រាក់​​ចំណូល​ពន្ធ​បាន​ជិត​ ១,៣ ​ពាន់​​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០១៥ ដែល​កើនឡើង​ ២៥ ​ភាគរយ​បើ​ធៀប​​​ឆ្នាំ​ ២០១៤ ខណៈ​រំពឹង​ថា​នឹង​កើន​​ដល់​​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​​​ ២០១៦ ​។ នេះ​បើ ...

ស ច័ន្ទដារ៉ា
http://bit.ly/1PjFfZe

ចំណូល​រដ្ឋាករ​ទឹក​​កើន​ ​តែ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ

រដ្ឋាករ​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​បាន​រាយការណ៍​ពី​ការ​​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​បន្ទាប់ពី​បង់​ពន្ធ​ ៤១ ​ភាគរយ​នៅ​ត្រីមាស​ទី ៣ ​។យោង​តាម​របាយការណ៍​ចេញ​កាលពី​ម្សិលមិញ​ថា​ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​ការ​កើនឡើង​ការ​ចំណាយ ...

Ananth Baliga
http://bit.ly/1ZoCk65

រោងចក្រជាច្រើននៅក្រុងបាវិតត្រូវបិទទ្វារជាបណ្ដោះអាសន្ន ខណៈស្ថានភាពកំពុងចលាចល

សាលា​ខេត្ត​​​យល់​ព្រម​ដោះលែង​​​កូដករ​​​ដែល​ជាប់​ពន្ធនាគារ​ក្រុង​បាវិត, ខេត្ត​ស្វាយរៀង-​កម្មករ​​ជាង​៣០.០០០​នាក់​ត្រូវ​បាន​​ជម្លៀស​ចេញពី​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ចំនួន​ពីរ​​នៅ​ទីនេះ​កាលពី​ព្រឹក​ម្សិលមិញ ​បន្ទាប់ពី​នគរ​បាល​បាន ...

សេក ឧត្តម
https://www.cambodiadaily.com/news/government-urges-local-settlement-of-minor-cases-103627/

យោធា​កម្ពុជា​-​ថៃ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​តាម​ព្រំដែន​

យោធា​កម្ពុជា​និង​ថៃ​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បង្ក្រាប​ បទល្មើស​នៅ​តាម​បណ្តោយ​ព្រំដែន​ដ៏​ទូលំទូលាយ​របស់​ពួក​គេ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសើរ​ភាព​ផ្នែក​សន្តិសុខ​និង​បង្ក​ឱ្យ​មាន​លក្ខខណ្ឌ​ ងាយស្រួល​សម្រាប់​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។​ ​ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/19005/cambodia--thai-military-to-fight-border-crime/

ក្រុម​មន្ត្រី​ទទួល​ស្គាល់​ថា​​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ

សមត្ថកិច្ច និង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទទួល​ស្គាល់​ថា​កិច្ចសហការ​អនុវត្ត​ច្បាប់​រវាង​តុលាការ​ អយ្យការ ​និង​នគរបាល​យុត្តិធម៌​ទូទាំង​ប្រទេស​នា​ពេល​កន្លង​មក​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ​ជា​ហេតុ​នាំ​ឱ្យ​មាន​អំពើ​ចោរ​លួច ឆក់ និង​បទល្មើស​ព្រហ្មទណ្ឌ​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់ ...

ឡាយ សាមាន
http://bit.ly/1QWE2ZC

បំពាក់​កាមេរ៉ា​ជាង​ ២០០ ​ដើម្បី​តាមដាន​បទល្មើស​ផ្សេងៗ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ គ្រឿង​ដែល​បំពាក់​នៅ​តាម​ភ្លើងស្តុប​លើ​ដង​វិថី​សំខាន់ៗ​មួយ​ចំនួន​ និង​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ដើម្បី​​តាមដាន​បទល្មើស​ចរាចរណ៍ និង​បទឧក្រិដ្ឋ​​ផ្សេងៗ​ទៀត​នៅ ...

ប៉ិច សុធារី
http://bit.ly/1m6tY4Y

ដឹក​លើស​ទម្ងន់​បង្ក​ឲ្យ​បាក់​ស្ពាន ១ នៅ​មណ្ឌលគិរី

ស្ពាន​ដែក​ក្នុង​ស្រុក​ពេជ្រាដា​មួយ​បាន​បាក់​ជា​ពីរ​កំណាត់​ខណៈ​ពេល​ដែល​រថយន្ត​មួយ​គ្រឿង​ផ្ទុក​គ្រឿង​សំណង់​លើស​ទម្ងន់​ប្រមាណ​ ២០ ​តោន​បើក​ឆ្លង​កាត់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ម្សិលមិញ។រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នេះ​បាន​ដឹក​ឥដ្ឋ និង​ស៊ីម៉ងត៍​ក្នុង​ទិសដៅ ...

ផាក់ ស៊ាងលី
http://bit.ly/1MvepZA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yjbuB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!