​រាជវាំង​បន្សាប​ញត្តិ​គាំទ្រ​រដ្ឋាភិបាល​ថ្កោលទោស​ សម​ រ​ង្ស៊ី​

​មន្ត្រី​ព្រះ​បរមរាជវាំង​កាលពី​ល្ងាច​មិ​ញ​បាន​ថ្លែង​ថា​ លិខិត​មួយ​ដែល​ផ្ញើ​ដោយ​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហ​មុនី​ កាលពី​ស​ប្តា​ហ៍​មុន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខឹងសម្បា​ខ្លាំង​ពី​រដ្ឋាភិបាល​ថា​ ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ​នោះ​ មិនមែន​មិន​គោរព​ព្រះ​កិត្តិយស​និង​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ​ទេ​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចុះហត្ថលេខា​ដោយ​នាយក​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ លោក​ អ៊ុំ​ ដា​រ៉ា​វុ​ធ​ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​ពី​យប់មិញ​បាន​កត់​សម្គាល់ថា​ បើ​ទោះជា​មិន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ ថា​សភាជាតិ​ជា​សភា​ឯក​បក្ស​ក៏​ដោយ​តែ​ក៏​បាន​លុប​ចោល​នូវ​គំនិត​ដែល​ចោទ​ថា​ លិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។​​ ...

Kevin Ponniah និង មាស សុខជា
http://www.postkhmer.com/national/1-national-news/112933-2014-04-08-02-12-50