បក្សសង្គ្រោះជាតិចូលរួម និងជួួបជាមួយគណបក្សប្រជាជនកម្ពុជា ឡើងវិញនៅរដ្ឋសភា
ក្រោយពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិសម្រេចឲ្យគណបក្សរបស់លោកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឡើងវិញដោយប្រុងប្រយ័ត្ននៅរដ្ឋសភាជាជាងការធ្វើពហិការទាំងស្រុងនោះ ក្រុមមន្ត្រីជាន់ខ្ពស់មកពីគណបក្សទាំងពីរបានជួបពិភាក្សាគ្នានៅរដ្ឋសភាកាលពីម្សិលមិញដែលជាលើកដំបូងចាប់តាំងពីមានស្ថានភាពចលាចលផ្នែកនយោបាយកាលពីខែមុនមក។
ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Skype កាលពីរសៀលថ្ងៃពុធ លោក សម រង្ស៊ី បានប្រាប់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញថា យ៉ាងហោចណាស់ គណបក្សប្រឆាំងគួរតែបង្ហាញវត្តមានក្នុងកិច្ចប្រជុំគណៈកម្មការសភា ទោះបីជាពួកលោកមិនចូលរួមកិច្ចប្រជុុំទាំងនោះក៏ដោយ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/28949/